Yango គឺជាកម្មវិធីដែលងាយស្រួលប្រើសម្រាប់ធ្វើដំណើរទៅណាមកណានៅក្នុងទីក្រុង។ គ្រាន់តែរៀបចំគម្រោងធ្វើដំណើរ នោះ Yango នឹងនាំអ្នកទៅគ្រប់ទីកន្លែងដែលអ្នកចង់ទៅ។ ស្រួលកក់ជិះជាមួយកម្មវិធី Yango។
ជិះដោយសុវត្ថិភាព
សុវត្ថិភាពគឺជាអាទិភាពចម្បងរបស់យើង។ កម្មវិធីនឹងបង្ហាញជានិច្ចថានរណា និងតុកតុកណានឹងមកទទួលអ្នក។ អ្នកនឹងឃើញឈ្មោះ និងពិន្ទុវាយតម្លៃរបស់អ្នកបើកបរ ហើយអាចចែករំលែកការជិះរបស់អ្នកជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកបាន។
គោលដៅឆ្លាតវៃ
Yango នឹងណែនាំគោលដៅសម្រាប់ការធ្វើដំណើររបស់អ្នកដោយផ្អែកលើប្រវត្តិជិះរបស់អ្នក។ ឧទាហរណ៍ ប្រសិនបើអ្នកចង់ហៅជិះទៅផ្ទះនៅពេលល្ងាចនៃថ្ងៃក្នុងសប្តាហ៍ នោះផ្ទះនឹងជាគោលដៅដំបូងដែលអ្នកមើលឃើញនៅពេលបង្កើតការកុម្ម៉ង់ថ្មី។
មានកន្លែងឈប់ជាច្រើនលើផ្លូវតែមួយ
ជីវិតពិតជាមមាញឹកណាស់ ប៉ុន្តែ Yango ជួយសម្រួលដល់ការធ្វើដំណើររបស់អ្នក។ ប្រសិនបើអ្នកត្រូវការទៅយកកូនៗពីសាលារៀន ដាក់មិត្តភក្តិចុះនៅផ្សារ ហើយចង់ឈប់ទិញអីវ៉ាន់ខ្លះៗមួយភ្លែត គ្រាន់តែដាក់កន្លែងឈប់នីមួយៗនៅលើផ្លូវរបស់អ្នកនៅក្នុងកម្មវិធី នោះ Yango នឹងចាត់ចែងសម្រួលវាទៅតាមនោះ។
កក់ការជិះសម្រាប់មិត្តភក្តិម្នាក់
Yango អនុញ្ញាតឱ្យអ្នកកក់ការជិះសម្រាប់មិត្តភក្តិ និងក្រុមគ្រួសារ។ ជួយឱ្យម្តាយរបស់អ្នកទៅតាមការណាត់ជួបរបស់គ្រូពេទ្យ។ កក់តុកតុកឱ្យទៅយកមនុស្សពិសេសរបស់អ្នក។ ឬឱ្យគេដឹកមិត្តភក្តិរបស់អ្នកទៅផ្ទះ ក្រោយពីដើរលេងនៅពេលយប់រួច។ អ្នកអាចកក់ការជិះបានរហូតដល់ 3 ក្នុងពេលតែមួយ។
Yango គឺជាសេវាកម្មព័ត៌មាន និងមិនមែនជាអ្នកផ្តល់សេវាកម្មដឹកជញ្ជូនទេ។ សេវាកម្មដឹកជញ្ជូនត្រូវបានផ្តល់ដោយភាគីទីបី។
Yango គឺជាកម្មវិធីដែលងាយស្រួលប្រើ និងមានតម្លៃសមរម្យសម្រាប់ជិះ
បានដំឡើងកំណែនៅ
29 កញ្ញា 2026