ចាប់ផ្ដើមនិយាយជាមួយភាសាថ្មីមួយយ៉ាងឆាប់រហ័ស។ ជាមួយកម្មវិធី uTalk Classic អ្នកនឹងរៀនពាក្យ និងឃ្លាសំខាន់ៗដែលអ្នកត្រូវការក្នុងការសន្ទនា កសាងទំនុកចិត្ត និងបង្កើតមិត្តនៅទីកន្លែងដែលអ្នកបានទៅដល់។
មនុស្សជាង 30 លាននាក់ពាសពេញពិភពលោកបានប្រើកម្មវិធី uTalk ក្នុងការរៀនភាសាថ្មីមូយ ដែលជាកម្មវិធីបានឈ្នះពានរង្វាន់ និងបានបង្កើតឡើងជាង 25ឆ្នាំមកហើយ។ វាជាកម្មវិធីសាមញ្ញ សប្បាយ ជាមួយនឹងការបង្ហាញលទ្ធផលភ្លាមៗ និងឥឡូវនេះកម្មវិធីមានការរចនាថ្មី និងហ្គេមថ្មីៗដើម្បីជួយអោយការសិក្សារបស់អ្នកកាន់តែល្អជាងមុន។
uTalk Classic គឺ:
• លើកទឹកចិត្ត - ការរីករាយនឹងអ្វីមួយ គឺជាការផ្ដោតអារម្មណ៍ទៅលើរឿងនោះ។ ហ្គេមរបស់ uTalk Classic ត្រូវបានបង្កើតឡើងដើម្បីផ្ដល់ភាពរីករាយ និងការជក់ចិត្ត ដូច្នេះវាពិតជាធ្វើអោយអ្នកចង់រៀន។
• ពិតប្រាកដ - ពួកយើងប្រើសុទ្ធតែអ្នកបកប្រែ និងអ្នកនិយាយដែលជាជនជាតិដើមដែលមានក្នុងមេរៀនរបស់ uTalk Classic ដើម្បីអោយប្រាកដថាអ្នកកំពុងរៀននិយាយអោយដូចជនជាតិដើម។
• ភាពឆ្លាតវៃ - កម្មវិធីដែលឆ្លាតដឹងថាអ្នកពូកែខាងអ្វី (និងកន្លែងណាអ្នកត្រូវការជំនួយបន្ថែម) ជាពិសេសេបង្កើតហ្គេមដែលសមស្របទៅនឹងកំរិតរបស់អ្នក។
• ល្អបំផុតសម្រាប់ការបញ្ចេញសម្លេង - អ្នកអាចថតសម្លេងរបស់អ្នកនៅពេលដែលអ្នកអនុវត្តការនិយាយភាសា។ អ្នកអាចថតសម្លេងច្រើនដងប៉ុណ្ណាក៏បានរហូតដល់អ្នកពេញចិត្តនឹងការបញ្ចេញសម្លេងរបស់អ្នក។
• ការមើល - រូបភាពស្អាតៗរបស់ពួកយើងដែលភ្ជាប់ពាក្យជាមួយរូបភាពដែលជាជំនួយដល់ខួរក្បាលរបស់អ្នកក្នុងការរៀន ដោយការប្រើរូបភាពដើម្បីជួយអ្នកចងចាំភាសាថ្មីរបស់អ្នក។
• ការអនុវត្តន៍ - uTalk Classic បង្រៀនអ្នកពីពាក្យ និងឃ្លាដែលអ្នកត្រូវការចំបាច់ដែលមានប្រធានបទតូចៗចំនួនប្រាំបួន: ពាក្យដំបូងៗ អាហារ និងភេសជ្ជៈ ពណ៌ ចំនួន ផ្នែកនៃរាងកាយ ការប្រាប់ម៉ោង ការទិញទំនិញ ឃ្លាផ្សេងៗ និងប្រទេស។
• ភាពងាយស្រួល - អ្នកអាចប្រើ uTalk Classic នៅទីណាក៏បានក្នុងពិភពលោកដោយមិនត្រូវការអ៊ិនធើណេត និងមិនបារម្ភពីការគិតថ្លៃសេវាអ៊ិនធើណេតពេលដែលអ្នកនៅក្រៅប្រទេស។
បានដំឡើងកំណែនៅ
16 ឧសភា 2025
ការធ្វើដំណើរ និងទីកន្លែង