Tesdopi តេស្ត១២

ទិញនៅក្នុងកម្មវិធី
4.0
ការវាយតម្លៃ 1.72ពាន់
100 ពាន់+
ការទាញយក
ចំណាត់ថ្នាក់ខ្លឹមសារ
គ្រប់គ្នា
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់

អំពី​កម្មវិធីនេះ

ចូលរួមពង្រឹងសមត្ថភាពជាមួយសិស្សជាង 250K នាក់នៅក្នុងអេប Tesdopi ! តាមការស្រាវជ្រាវរបស់អង្គការ UNDP Accelerator Lab (2020) សិស្ស Tesdopi កើនពិន្ទុ 22% ក្នុងការធ្វើតេស្តគណិតវិទ្យា និងវិទ្យាសាស្ត្របន្ទាប់ពីរៀនបានត្រឹមតែ 3 ខែ ជាមួយអេបតេស្ត១២។

អេប Tesdopi ផ្តល់ជូនមេរៀន និងតេស្ត ជាង 30,000 លើមុខវិជ្ជា គណិត រូប គីមី ជីវៈ ចាប់ពីថ្នាក់ទី ៧ ដល់ទី ១២ ដែលសិស្សអាច៖

វាស់ស្ទង់សមត្ថភាពរបស់អ្នក

វាស់ស្ទង់សមត្ថភាពលើមុខវិជ្ជាវិទ្យាសាស្ត្រ និងសង្គមរបស់អ្នកជាមួយនឹងមុខងារ «ធ្វើតេស្តសមត្ថភាព» របស់ Tesdopi ។ Tesdopi ផ្តល់នូវការធ្វើតេស្តសមត្ថភាពលម្អិត គ្រប់មេរៀនទាំងអស់ពីថ្នាក់ទី ៧ ដល់ទី ១២ ។ តេស្តសមត្ថភាព មិនត្រឹមតែជួយសិស្ស អោយរៀនស្ទាត់ប៉ុណ្ណោះទេ តែវាជួយសន្សំពេលវេលា ដោយជួយអោយពួកគាត់ផ្តោតលើចំនុចដែលនៅខ្វះខាត ជាជាងការរៀនឡើងវិញទាំងអស់។

រៀនអោយយល់បញ្ញត្តិ រួចអនុវត្ត

មេរៀន Tesdopi ស្របតាមកម្មវិធីសិក្សារបស់ MoEYS ។ មេរៀននីមួយៗរួមមាន វីដេអូបង្រៀន អត្ថបទពន្យល់ និងលំហាត់អនុវត្ត។
មេរៀនត្រូវបានរចនាឡើងអោយសិស្សងាយយល់ពីបញ្ញត្តិ (Concept) និង មូលដ្ឋានគ្រឹះសំខាន់ៗ (Fundamentals) ។ បន្ទាប់ពីសិស្សចាប់បានចំនុចសំខាន់នៃមេរៀនហើយ សិស្សអាចអនុវត្តលំហាត់រាប់ពាន់អោយចេះស្ទាត់ថែមទៀត។

រៀនជំនាញថ្មីៗ

ការសិក្សាមិនចេះចប់ទេ! ចំនុចនេះ Tesdopi យល់ច្បាស់ណាស់ ហេតុនេះហើយទើបយើងផ្តល់ជូនបន្ថែមមុខងារថ្មី «វគ្គសិក្សាពិសេស» ដែលសិស្សអាចរៀនបន្ថែមលើជំនាញជាច្រើនរាប់ទាំង ជំនាញទន់ ការត្រៀមប្រឡង រហូតដល់ វគ្គត្រៀមចូលសាកលវិទ្យាល័យនានា។


អំពី Tesdopi

Tesdopi ជាកម្មវិធីទូរសព្ទមួយរបស់ Edemy Co., Ltd. ។ អេប Tesdopi ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ 2018 ដោយក្រុមអ្នកស្រលាញ់មុខវិជ្ជាវិទ្យាសាស្រ្ត សិស្សអូឡាំព្យាដកម្ពុជា ម្ចាស់មេដាយមាសថ្នាក់ជាតិ និងអតីតនិស្សិត Fulbright ។ ចក្ខុវិស័យរបស់យើងគឺជាអនាគតមួយដែល «នរណាៗក៏អាចរៀនបានដែរ»។

រហូតមកពេលនេះ Tesdopi បានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើន រួមទាំងពានរង្វាន់ «ការច្នៃប្រឌិតសង្គមល្អបំផុតប្រចាំឆ្នាំ 2019» ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ពានរង្វាន់ «Starupper of the Year 2019 » ពីក្រុមហ៊ុន Total ហើយថ្មីៗនេះ បានឈ្នះពានលេខ ១ នៃការប្រកួតប្រជែងការ «នវានុវត្តន៍បញ្ច្រាស» ដោយ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ។
បាន​ដំឡើងកំណែ​នៅ
8 កញ្ញា 2025

សុវត្ថិភាព​ទិន្នន័យ

សុវត្ថិភាព​ចាប់ផ្ដើមពី​ការយល់ដឹងអំពី​របៀបដែល​អ្នកអភិវឌ្ឍន៍​ប្រមូល និង​ចែករំលែក​ទិន្នន័យរបស់អ្នក។ ការអនុវត្ត​ចំពោះសន្តិសុខ និង​ឯកជនភាព​ទិន្នន័យ​អាចខុសគ្នាទៅតាម​ការប្រើប្រាស់ តំបន់ និង​អាយុរបស់អ្នក។ អ្នកអភិវឌ្ឍន៍​បានផ្ដល់​ព័ត៌មាននេះ និង​អាចធ្វើបច្ចុប្បន្នភាព​វានៅពេលខាងមុខ។
កម្មវិធីនេះ​អាចចែករំលែក​ប្រភេទទិន្នន័យ​ទាំងនេះ​ជាមួយភាគីទីបី
ឧបករណ៍ ឬលេខសម្គាល់ផ្សេងទៀត
កម្មវិធីនេះអាចប្រមូលប្រភេទទិន្នន័យទាំងនេះ
ព័ត៌មាន​ផ្ទាល់ខ្លួន និង​សកម្មភាព​កម្មវិធី
ទិន្នន័យត្រូវបានអ៊ីនគ្រីបសម្រាប់ការផ្ទេរ
អ្នកអាចស្នើសុំឱ្យលុបទិន្នន័យនោះបាន

ការដាក់ផ្កាយ និងមតិវាយតម្លៃ

4.0
ការវាយតម្លៃ 1.67ពាន់
Sin Bro
20 កញ្ញា 2025
កម្មវិធីនេះល្អណាស់ តែត្រូវការបង់ប្រាក់ ខ្ញុំអត់មានសមត្ថភាពសម្រាប់បង់ប្រាក់ទេ😭😭
មនុស្ស 1 នាក់​បានយល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍
EDEMY CO., LTD
29 កញ្ញា 2025
សួស្តីអូន បើអូនចង់រៀន តែខ្វះខាត អូនអាចឆាតមកផេកតេស្ត១២បានណា៎។ ក្រុមការងារនឹងរកដំណោះស្រាយជូន។
Sotaro Anime
4 តុលា 2025
good
EDEMY CO., LTD
7 តុលា 2025
បាត់ផ្កាយ ១ ទៅណាអូន? ^^
លៀង គីមហុង
8 តុលា 2025
good

ជំនួយកម្មវិធី

លេខ​​ទូរស័ព្ទ
+85577256025
អំពីអ្នក​អភិវឌ្ឍន៍
EDEMY CO., LTD
info.edemy@gmail.com
78 Street 02, Thmei, Ta Khmau Kandal 081104 Cambodia
+855 77 256 025

ច្រើនទៀតដោយ EDEMY CO., LTD