ដើម្បីឱ្យការប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានតម្លាភាព ស្របតាមវិធានវិក្កយបត្រ ក៏ដូចជាដើម្បីជាការលើកទឹកចិត្តដល់សាធារណៈជនទាំងអស់ អគ្គនាយកដ្ឋានពន្ធដារនឹងផ្តល់ឱកាសឈ្នះរង្វាន់ដល់មនុស្សគ្រប់រូបដោយគ្រាន់តែថតរូបវិក្កយបត្រទំនិញណាមួយដែលមានដូចជា៖ វិក្កយបត្រម្ហូបអាហារ ភេសជ្ជៈ របស់របរប្រើប្រាស់ផ្សេងៗគ្រប់ប្រភេទ ឬវិក្កយបត្រសេវាកម្មផ្សេងៗជាដើម រួចផ្ញើមកអគ្គនាយកដ្ឋានពន្ធដារ តាមរយៈ “កម្មវិធីវិក្កយបត្រនាំសំណាង” ដើម្បីចូលរួមក្នុងការចាប់រង្វាន់ ដែលវិក្កយបត្ររបស់លោក លោកស្រី១សន្លឹក អាចស្មើនឹងរថយន្តថ្មីសន្លាង១គ្រឿង និងរង្វាន់ជាច្រើនមុខផ្សេងទៀត ។
Ažurirano dana
8. nov 2023.