ធ្វើប្រតិចារឹកភ្លាមៗ

ការវាយតម្លៃ 270 ពាន់
ចំណាត់ថ្នាក់ខ្លឹមសារ
គ្រប់គ្នា
1 ប៊ីលាន+
ការទាញយក
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់

អំពី​កម្មវិធីនេះ

ការធ្វើប្រតិចារឹក​ភ្លាមៗ និងការជូនដំណឹងអំពីសំឡេងជួយឱ្យមនុស្សថ្លង់ និងមានបញ្ហាក្នុងការស្ដាប់អាចដឹងកាន់តែច្បាស់អំពីសំឡេងនៅជុំវិញ និងការសន្ទនាប្រចាំថ្ងៃដោយគ្រាន់តែប្រើទូរសព្ទ Android របស់អ្នកប៉ុណ្ណោះ។

អ្នកអាចបើកការធ្វើប្រតិចារឹកភ្លាមៗ និងការជូនដំណឹងអំពីសំឡេងនៅលើឧបករណ៍ភាគច្រើនតាមរយៈជំហានទាំងនេះ៖
1. បើកកម្មវិធីការកំណត់នៃឧបករណ៍របស់អ្នក
2. ចុច "ភាពងាយស្រួល"
3. អាស្រ័យលើមុខងារដែលអ្នកចង់ប្រើ សូមចុច "ធ្វើប្រតិចារឹក​ភ្លាមៗ" ឬ "ការជូនដំណឹងអំពីសំឡេង"

អ្នកក៏អាចប្រើប៊ូតុង​ភាពងាយស្រួល ចលនា ឬការកំណត់រហ័ស ដើម្បីចាប់ផ្ដើម "ធ្វើប្រតិចារឹក​ភ្លាមៗ" ឬ "ការជូនដំណឹងអំពីសំឡេង" (https://g.co/a11y/shortcutsFAQ)។

ប្រតិចារឹកក្នុងពេលជាក់ស្ដែង
• ផ្ទៃសន្ទនាដែលបានរចនាឡើងវិញផ្ដល់ការប្រាស្រ័យទាក់ទងទៅវិញទៅមកកាន់តែរលូន និងកាន់តែងាយស្រួល។
• ទទួលបានការធ្វើប្រតិចារឹកក្នុងពេលជាក់ស្ដែងជាភាសា និងគ្រាមភាសាចំនួនជាង 80។ បញ្ចូលពាក្យផ្ទាល់ខ្លួនដែលអ្នកប្រើញឹកញាប់ ដូចជាឈ្មោះ ឬរបស់ក្នុងផ្ទះជាដើម។
• កំណត់ឱ្យទូរសព្ទរបស់អ្នកញ័រ នៅពេលមាននរណាម្នាក់ហៅឈ្មោះរបស់អ្នក។
• វាយបញ្ចូលការឆ្លើយតបនៅក្នុងការសន្ទនារបស់អ្នក។
• ប្រើ​មីក្រូហ្វូន​ខាងក្រៅដែលមាន​នៅក្នុង​កាសមានខ្សែ, កាសប៊្លូធូស និង​មីក្រូហ្វូន USB ដើម្បី​ទទួលបាន​សំឡេង​ប្រសើរជាងមុន។
• នៅលើទូរសព្ទបត់ សូមបង្ហាញប្រតិចារឹក និងការឆ្លើយតបដែលបានវាយបញ្ចូលនៅលើអេក្រង់ខាងក្រៅ ដើម្បីឱ្យកាន់តែងាយស្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។
• ជ្រើសរើសរក្សាទុកប្រតិចារឹករយៈពេល 3 ថ្ងៃ។ ប្រតិចារឹក​ដែលបានរក្សាទុក​នឹងស្ថិតនៅក្នុង​ឧបករណ៍របស់អ្នក​រយៈពេល 3 ថ្ងៃ ដូច្នេះអ្នក​អាចចម្លង និងដាក់​ប្រតិចារឹកទាំងនោះ​ចូលទៅកន្លែង​ផ្សេងបាន។ តាមលំនាំដើម ប្រតិចារឹក​មិនត្រូវបាន​រក្សាទុកទេ។

ការជូនដំណឹងអំពីសំឡេង
• ទទួលបានការជូនដំណឹងអំពីសំឡេងសំខាន់ៗជុំវិញអ្នក ដូចជានៅពេលឧបករណ៍ព្រមាន​ថាមានផ្សែងបញ្ចេញសំឡេងពីប ឬពេលទារកយំជាដើម។
• បញ្ចូល​សំឡេង​ផ្ទាល់​ខ្លួន ដើម្បី​ទទួល​បាន​ការជូន​ដំណឹង នៅ​ពេល​គ្រឿង​អគ្គិសនី​ក្នុង​ផ្ទះ​របស់​អ្នក​បញ្ចេញ​សំឡេងពីប។
• ពិនិត្យសំឡេងពីរយៈពេល 12 ម៉ោងចុងក្រោយ ដើម្បីមើលថាតើមានអ្វីបានកើតឡើងជុំវិញអ្នក។

លក្ខខណ្ឌតម្រូវ៖
• Android 12 ឡើងទៅ

ការធ្វើប្រតិចារឹក​ភ្លាមៗ និងការជូនដំណឹងអំពីសំឡេង​ត្រូវបានបង្កើតឡើង​ក្រោមកិច្ចសហការ​ជាមួយសាកលវិទ្យាល័យ Gallaudet ដែលជាសាកលវិទ្យាល័យ​ឈានមុខគេ​សម្រាប់មនុស្សថ្លង់ និងមនុស្សដែលមានបញ្ហាស្ដាប់​នៅសហរដ្ឋអាមេរិក។

ជំនួយ និងមតិកែលម្អ
• ដើម្បីផ្ដល់មតិកែលម្អ និងទទួលបានព័ត៌មានថ្មីៗ​អំពីផលិតផល សូមចូលរួមក្រុម Google ដែលបង្កភាពងាយស្រួលដល់ជនពិការតាមរយៈ https://g.co/a11y/forum
• សម្រាប់ជំនួយ​ក្នុងការប្រើ​ការធ្វើប្រតិចារឹក​ភ្លាមៗ និងការជូនដំណឹងអំពីសំឡេង សូមភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ https://g.co/disabilitysupport

ការជូនដំណឹង​អំពីការអនុញ្ញាត
មីក្រូហ្វូន៖ ការធ្វើប្រតិចារឹកភ្លាមៗ និងការជូនដំណឹងអំពីសំឡេង​ត្រូវការសិទ្ធិចូលប្រើ​មីក្រូហ្វូន ដើម្បី​ធ្វើប្រតិចារឹក​ការនិយាយ និងសំឡេង​នៅជុំវិញអ្នក។ សំឡេងមិនត្រូវបានរក្សាទុកទេ បន្ទាប់ពីប្រតិចារឹក ឬសំឡេងដែលបានស្គាល់ត្រូវបានដំណើរការ។
ការជូនដំណឹង៖ មុខងារជូនដំណឹងអំពីសំឡេងតម្រូវឱ្យមានសិទ្ធិចូលប្រើការជូនដំណឹង ដើម្បីជូនដំណឹងអំពីសំឡេងដល់អ្នក។
ឧបករណ៍នៅជិត៖ ការធ្វើប្រតិចារឹក​ភ្លាមៗត្រូវការសិទ្ធិចូលប្រើឧបករណ៍នៅជិត ដើម្បីភ្ជាប់ជាមួយមីក្រូហ្វូនប៊្លូធូសរបស់អ្នក។
សេវាកម្មភាពងាយស្រួល៖ ការជូនដំណឹងអំពីសំឡេងប្រើប្រាស់ Accessibility Service API ដើម្បីដំណើរការសេវាកម្មចាប់សំឡេងរបស់វានៅផ្ទៃខាងក្រោយ និងបើកការចូលប្រើរហ័សតាមរយៈចលនា ឬប៊ូតុង​ភាពងាយស្រួលរបស់ឧបករណ៍អ្នក។ API នេះមិនត្រូវបានប្រើ ដើម្បីអាន ប្រមូល ឬរក្សាទុកខ្លឹមសារអេក្រង់ ឬព័ត៌មានផ្ទាល់ខ្លួនទេ។
ប្រតិចារឹកនៃការសន្ទនាក្នុងពេលជាក់ស្ដែង និងការជូនដំណឹងអំពីសំឡេង
បាន​ដំឡើងកំណែ​នៅ
17 សីហា 2026

សុវត្ថិភាព​ទិន្នន័យ

សុវត្ថិភាព​ចាប់ផ្ដើមពី​ការយល់ដឹងអំពី​របៀបដែល​អ្នកអភិវឌ្ឍន៍​ប្រមូល និង​ចែករំលែក​ទិន្នន័យរបស់អ្នក។ ការអនុវត្ត​ចំពោះសន្តិសុខ និង​ឯកជនភាព​ទិន្នន័យ​អាចខុសគ្នាទៅតាម​ការប្រើប្រាស់ តំបន់ និង​អាយុរបស់អ្នក។ អ្នកអភិវឌ្ឍន៍​បានផ្ដល់​ព័ត៌មាននេះ និង​អាចធ្វើបច្ចុប្បន្នភាព​វានៅពេលខាងមុខ។
  • មិនចែករំលែក​ទិន្នន័យ​ជាមួយ​ភាគីទីបីឡើយ
    ស្វែងយល់​បន្ថែមអំពី​របៀបដែល​អ្នកអភិវឌ្ឍន៍​ប្រកាសអំពី​ការចែករំលែក​ទិន្នន័យ
  • កម្មវិធីនេះអាចប្រមូលប្រភេទទិន្នន័យទាំងនេះ
    ព័ត៌មាន​ផ្ទាល់ខ្លួន សំឡេង និង 3 ផ្សេង​ទៀត
  • ទិន្នន័យត្រូវបានអ៊ីនគ្រីបសម្រាប់ការផ្ទេរ
  • មិនអាចលុបទិន្នន័យបានទេ

ការដាក់ផ្កាយ និងមតិវាយតម្លៃ

ការវាយតម្លៃ 264 ពាន់
Dylan713
20 សីហា 2026
មុខងារអានជួយអ្នកដែលមានបញ្ហាពិបាកអានអក្សរ។
មនុស្ស 3 នាក់​បានយល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍
តើអ្នក​យល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍​ដែរទេ?
REAKSA 1993 20 KONG
26 សីហា 2026
ល្អ
មនុស្ស 2 នាក់​បានយល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍
តើអ្នក​យល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍​ដែរទេ?
Phalla Seung
27 សីហា 2026
good 👍
មនុស្ស 2 នាក់​បានយល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍
តើអ្នក​យល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍​ដែរទេ?

អ្វី​ដែល​ថ្មី

• ផ្ទៃសន្ទនាដែលបានរចនាឡើងវិញផ្ដល់ជូនការប្រាស្រ័យទាក់ទងឆ្លើយឆ្លងកាន់តែរលូន និងកាន់តែងាយស្រួល។