Signal - Private Messenger

ទិញនៅក្នុងកម្មវិធី
4.5
ការវាយតម្លៃ 2.58 លាន
100 លាន+
ការទាញយក
ជម្រើសអ្នកជំនាញ
ចំណាត់ថ្នាក់ខ្លឹមសារ
គ្រប់គ្នា
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់

អំពី​កម្មវិធីនេះ

Signal គឺជាកម្មវិធីផ្ញើសារដែលយកចិត្តទុកដាក់ខ្លាំងចំពោះឯកជនភាព។ វាជាកម្មវិធីឥតគិតថ្លៃ និងងាយស្រួលប្រើ ជាមួយនឹងការអ៊ីនគ្រីបទាំងសងខាងដ៏រឹងមាំដែលធ្វើឲ្យការប្រាស្រ័យទាក់ទងរបស់អ្នកមានលក្ខណៈឯកជនទាំងស្រុង។

• ផ្ញើសារជាអក្សរ សារជាសំឡេង រូបថត វីដេអូ ស្ទីគ័រ រូបចលនា និងឯកសារផ្សេងៗដោយឥតគិតថ្លៃ។ Signal ប្រើសេវាពីការភ្ជាប់ទិន្នន័យរបស់ទូរសព្ទអ្នក ដើម្បីកុំឲ្យអ្នកបង់ថ្លៃសេវាផ្ញើសារជាអក្សរ និងសារពហុមេឌៀ។

• ហៅទូរសព្ទទៅមិត្តភក្តិរបស់អ្នក តាមរយៈការហៅជាសំឡេង និងជាវីដេអូដែលបានអ៊ីនគ្រីបច្បាស់លាស់។ ការហៅជាក្រុមអាចប្រើបានសម្រាប់មនុស្សរហូតដល់ទៅ 40 នាក់។

• រក្សាការភ្ជាប់ទំនាក់ទំនងតាមរយៈការជជែកជាក្រុមសម្រាប់មនុស្សរហូតដល់ទៅ 1,000 នាក់។ គ្រប់គ្រងអ្នកដែលអាចបង្ហោះសារបាន និងគ្រប់គ្រងសមាជិកក្រុម តាមរយៈការកំណត់ការអនុញ្ញាតពីអ្នកគ្រប់គ្រង។

• ចែករំលែករឿងរ៉ាវជារូបភាព ជាអត្ថបទ និងជាវីដេអូដែលនឹងបាត់ទៅវិញបន្ទាប់ពីរយៈពេល 24 ម៉ោង។ ការកំណត់ឯកជនភាពធ្វើឲ្យអ្នកអាចកំណត់បានថានរណាខ្លះដែលអាចមើលឃើញរឿងរ៉ាវនីមួយៗបាន។

• Signal ត្រូវបានបង្កើតឡើងដើម្បីរក្សាឯកជនភាពរបស់អ្នក។ យើងមិនដឹងអ្វីទាំងអស់អំពីខ្លួនអ្នក ហើយក៏មិនដឹងថាអ្នកកំពុងនិយាយជាមួយនរណាដែរ។ ពិធីសារ Signal កូដចំហរបស់យើងមានន័យថាយើងមិនអាចអានសាររបស់អ្នក ឬស្តាប់ការហៅទូរសព្ទរបស់អ្នកបានទេ។ ហើយអ្នកផ្សេងទៀតក៏មិនអាចធ្វើបែបនេះបានដែរ។ គ្មានការលាក់បាំងទេ គ្មានការប្រមូលទិន្នន័យទេ ហើយក៏គ្មានការប៉ះពាល់ដែរ។

• Signal គឺជាអង្គការឯករាជ្យដែលមិនស្វែងរកប្រាក់ចំណេញទេ និងមានបច្ចេកវិទ្យាផ្សេងខុសពីគេ។ ក្នុងនាមជាអង្គការមិនរកប្រាក់ចំណេញយោងតាមផ្នែក 501c3 យើងទទួលបានការគាំទ្រពីការបរិច្ចាគរបស់អ្នក មិនមែនពីអ្នកផ្សាយពាណិជ្ជកម្ម ឬអ្នកវិនិយោគទេ។

• សម្រាប់ផ្នែកជំនួយគាំទ្រ ចម្ងល់ផ្សេងៗ ឬព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://support.signal.org/

ដើម្បីពិនិត្យមើលកូដប្រភពរបស់យើង សូមចូលទៅកាន់ https://github.com/signalapp

តាមដានពួកយើងនៅលើ Twitter @signalapp និង Instagram @signal_app
បាន​ដំឡើងកំណែ​នៅ
4 វិច្ឆិកា 2024

សុវត្ថិភាព​ទិន្នន័យ

សុវត្ថិភាព​ចាប់ផ្ដើមពី​ការយល់ដឹងអំពី​របៀបដែល​អ្នកអភិវឌ្ឍន៍​ប្រមូល និង​ចែករំលែក​ទិន្នន័យរបស់អ្នក។ ការអនុវត្ត​ចំពោះសន្តិសុខ និង​ឯកជនភាព​ទិន្នន័យ​អាចខុសគ្នាទៅតាម​ការប្រើប្រាស់ តំបន់ និង​អាយុរបស់អ្នក។ អ្នកអភិវឌ្ឍន៍​បានផ្ដល់​ព័ត៌មាននេះ និង​អាចធ្វើបច្ចុប្បន្នភាព​វានៅពេលខាងមុខ។
មិនចែករំលែក​ទិន្នន័យ​ជាមួយ​ភាគីទីបីឡើយ
ស្វែងយល់​បន្ថែមអំពី​របៀបដែល​អ្នកអភិវឌ្ឍន៍​ប្រកាសអំពី​ការចែករំលែក​ទិន្នន័យ
កម្មវិធីនេះអាចប្រមូលប្រភេទទិន្នន័យទាំងនេះ
ព័ត៌មាន​ផ្ទាល់ខ្លួន
ទិន្នន័យត្រូវបានអ៊ីនគ្រីបសម្រាប់ការផ្ទេរ
អ្នកអាចស្នើសុំឱ្យលុបទិន្នន័យនោះបាន

ការដាក់ផ្កាយ និងមតិវាយតម្លៃ

4.5
ការវាយតម្លៃ 2.55 លាន
Panha N
27 សីហា 2024
Good
មនុស្ស 1 នាក់​បានយល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍
តើអ្នក​យល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍​ដែរទេ?
Tuy Sochea
27 សីហា 2024
Good
មនុស្ស 2 នាក់​បានយល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍
តើអ្នក​យល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍​ដែរទេ?
rortha soum
10 មិថុនា 2024
Very good
មនុស្ស 1 នាក់​បានយល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍
តើអ្នក​យល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍​ដែរទេ?

អ្វីដែលថ្មី


ថតឯកសារជជែកជួយឱ្យអ្នកអាចរៀបចំទំនាក់ទំនងរបស់អ្នកបានយ៉ាងងាយស្រួល ដោយបែងចែកការជជែកជាប្រភេទដូចជា ការជជែកការងារ ជាក្រុម និងលក្ខណៈបុគ្គល។ រៀបចំថតឯកសារដើម្បីបង្ហាញបានលឿននូវសារមិនទាន់បានអានពីមនុស្សដែលអ្នកចូលចិត្ត ច្រោះការជជែកទៅតាមប្រភេទ (មួយទល់មួយ និងជាក្រុម) ឬបង្កើតថតឯកសារដាច់ដោយឡែកដូចជា "ផ្ទាល់ខ្លួន" និង "ការងារ" ដូច្នេះអ្នកអាចមើលថាតើមានអ្វីកំពុងកើតឡើងខ្លះ បន្ទាប់ពីអ្នកចេញពីធ្វើការភ្លាម។

សាកល្បងថតឯកសារជជែកថ្ងៃនេះនៅក្នុងការកំណត់ > ការជជែក ឬគ្រាន់តែចុចឱ្យជាប់លើការជជែកណាមួយនៅក្នុងបញ្ជីជជែក។

ជំនួយកម្មវិធី

អំពីអ្នក​អភិវឌ្ឍន៍
Signal Messenger, LLC
support@signal.org
650 Castro St Ste 120-223 Mountain View, CA 94041 United States
+1 650-336-8080

កម្មវិធី​ស្រដៀងគ្នា