Google Kids Space គឺជាបទពិសោធន៍ប្រើប្រាស់ថេប្លេតដែលមានអេក្រង់ដើមផ្ទាល់ខ្លួន និងបណ្ណាល័យនៃខ្លឹមសារប្រកបដោយគុណភាពសម្រាប់កុមារអាយុក្រោម 9 ឆ្នាំ។ កុមារមានសមត្ថភាពក្នុងការប្ដូរបទពិសោធន៍របស់ពួកគេតាមបំណងដោយប្រើរូបអវតារប្លែកពីគេ និងទទួលបានការណែនាំខ្លឹមសារដោយផ្អែកលើចំណាប់អារម្មណ៍របស់ពួកគេ រីឯមាតាបិតាអាចកំណត់ព្រំដែនតាមរយៈការគ្រប់គ្រងដោយមាតាបិតា។
Google Kids Space តម្រូវឱ្យមានគណនី Google សម្រាប់កូនរបស់អ្នក និងឧបករណ៍ Android ដែលត្រូវគ្នា។
កម្មវិធី និងហ្គេមដែលមានការទទួលស្គាល់ពីគ្រូបង្រៀន
Google Kids Space មានភ្ជាប់មកជាមួយកម្មវិធី និងហ្គេមពី Google Play ដែលមានការទទួលស្គាល់ពីគ្រូ រួមជាមួយអ្នកជំនាញផ្នែកមេឌៀ និងផ្នែកអប់រំកុមារ។ កម្មវិធីដែលមានការទទួលស្គាល់ពីគ្រូបង្រៀនគឺសមស្របតាមអាយុ ត្រូវបានរចនាឡើងដោយមានការគិតគូរល្អិតល្អន់ ព្រមទាំងមានលក្ខណៈសប្បាយរីករាយ ឬបំផុសគំនិត។
សម្រាប់មាតាបិតាដែលចង់បានភាពបត់បែនលើសពីការណែនាំរបស់ Google Kids Space អ្នកអាចបញ្ចូលខ្លឹមសារកាន់តែច្រើនពី Google Play Store តាមរយៈម៉ឺនុយរបស់មាតាបិតា។
សៀវភៅដែលជ្រើសរើសដោយផ្ទាល់ពីអ្នកជំនាញផ្នែកសៀវភៅកុមារ
កាតាឡុកពី Play Books ត្រូវបានសម្រាំងយ៉ាងជំនាញ ដើម្បីជំរុញការចូលចិត្តអាន។ តាមរយៈចំណងជើង និងតួអង្គជាទីពេញចិត្ត ដែលអ្នកនឹងស្គាល់ មានសៀវភៅចាស់ៗ និងរឿងថ្មីសន្លាងដែលគ្របដណ្តប់លើប្រធានបទនានា ចាប់ពីឡានដឹកទំនិញ រហូតដល់របាំបាឡេ។ កុមារអាចស្វែងរកចំណាប់អារម្មណ៍ថ្មីៗ ឬចូលមើលឡើងវិញនូវរឿងមួយចំនួនដែលពួកគេពេញចិត្តម្តងហើយម្តងទៀត។
វីដេអូដែលបានណែនាំដែលមានខ្លឹមសារសម្បូរបែប
កុមារអាចទទួលបានការបំផុសគំនិត ដើម្បីបង្កើត រកឃើញ និងអនុវត្តជំនាញរបស់ពួកគេតាមរយៈវីដេអូពី YouTube Kids ដែលជំរុញឱ្យមានសកម្មភាពច្នៃប្រឌិត និងលេងកម្សាន្ត។ ពួកគេនឹងរកឃើញវីដេអូអំពីអ្វីគ្រប់យ៉ាងចាប់ពីសកម្មភាពគំនូរសាមញ្ញៗរហូតដល់គម្រោងវិទ្យាសាស្ត្របែបឆ្កួតៗ។ មិនថាពួកគេចង់រៀនសូត្រ ច្រៀង ឬសើចនោះទេ កុមារអាចរុករកវីដេអូអំពីប្រធានបទ និងតួអង្គដែលពួកគេចូលចិត្ត។
រចនាឡើងដោយគិតគូរពីការចង់ដឹងចង់ឃើញរបស់កុមារ
មិនថាជាសត្វ ឬគម្រោងសិល្បៈនោះទេ កុមារក្លាយជាអ្នកជំនាញវ័យក្មេងលើអ្វីៗដែលពួកគេស្រឡាញ់ចូលចិត្ត។ Google Kids Space ត្រូវបានរចនាឡើងដើម្បីជួយពួកគេរុករកចំណាប់អារម្មណ៍ចុងក្រោយបំផុតរបស់ពួកគេ និងរៀនសូត្របានកាន់តែច្រើនតាមវិធីថ្មីៗ និងគួរឱ្យទាក់ទាញ។ កុមារថែមទាំងអាចប្ដូរបទពិសោធន៍ប្រើប្រាស់របស់ពួកគេតាមបំណងតាមរយៈការបង្កើតតួអង្គរបស់ពួកគេផ្ទាល់ដែលពួកគេនឹងមើលឃើញនៅលើអេក្រង់នៅពេលពួកគេចូលគណនី។
កំណត់ព្រំដែនតាមរយៈការគ្រប់គ្រងដោយមាតាបិតា
តាមរយៈការគ្រប់គ្រងដោយមាតាបិតានៅក្នុងកម្មវិធី Family Link ពី Google អ្នកអាចណែនាំបទពិសោធន៍របស់កូនអ្នកបានតាមរយៈការគ្រប់គ្រងខ្លឹមសារពី Google Play, ការដាក់រយៈពេលកំណត់ក្នុងការប្រើប្រាស់ និងអ្វីៗជាច្រើនទៀតពីឧបករណ៍របស់អ្នកផ្ទាល់។
ព័ត៌មានសំខាន់
Google Kids Space ជំនួសអេក្រង់ដើមថេប្លេតរបស់កូនអ្នកដោយបទពិសោធន៍ដែលជួយកុមាររៀបចំខ្លឹមសារដែលពួកគេស្គាល់ និងចូលចិត្តទៅជាផ្ទាំងសម្រាប់កម្មវិធី រួមជាមួយហ្គេម វីដេអូ និងសៀវភៅ។ អាចបិទ Google Kids Space នៅពេលណាក៏បានពីក្នុងម៉ឺនុយរបស់មាតាបិតា។
Google Kids Space តម្រូវឱ្យមានគណនី Google សម្រាប់កូនរបស់អ្នក។ មុខងារ 'ការគ្រប់គ្រងដោយមាតាបិតា' តម្រូវឱ្យមានកម្មវិធី Family Link នៅលើឧបករណ៍ Android, Chromebook ឬ iOS ដែលអាចប្រើបាន។ ភាពអាចប្រើបាននៃមុខងារនានាអាចខុសគ្នាតាមតំបន់។ Google Kids Space អាចប្រើបានសម្រាប់ថេប្លេត Android មួយចំនួន។ មិនអាចប្រើ Google Assistant នៅក្នុង Google Kids Space បានទេ។
ខ្លឹមសារសៀវភៅ និងវីដេអូប្រហែលជាមិនមាននៅគ្រប់តំបន់ទេ។ ខ្លឹមសារវីដេអូប្រែប្រួលទៅតាមលទ្ធភាពផ្ដល់ជូននៃកម្មវិធី YouTube Kids។ ខ្លឹមសារសៀវភៅតម្រូវឱ្យមានកម្មវិធី Play Books។ លទ្ធភាពផ្ដល់ជូនខ្លឹមសារវីដេអូ សៀវភៅ និងកម្មវិធីអាចមានការផ្លាស់ប្ដូរដោយមិនមានការជូនដំណឹង។
បានដំឡើងកំណែនៅ
23 តុលា 2024