ក្ដារចុច Google Automotive មានអ្វីៗគ្រប់យ៉ាងដែលអ្នកចូលចិត្តពាក់ព័ន្ធនឹងក្ដារចុច Google៖ ល្បឿន ភាពអាចទុកចិត្តបាន ការវាយបញ្ចូលដោយចលនាអូសម្រាមដៃ ការវាយបញ្ចូលដោយប្រើសំឡេង ការសរសេរដោយដៃ និងអ្វីៗជាច្រើនទៀត
ការវាយបញ្ចូលដោយប្រើសំឡេង — ងាយស្រួលក្នុងការសរសេរអក្សរ ពេលធ្វើដំណើរ
ការវាយបញ្ចូលដោយចលនាអូសម្រាមដៃ — វាយបញ្ចូលលឿនជាងមុន ដោយអូសម្រាមដៃរបស់អ្នកពីតួអក្សរមួយទៅតួអក្សរមួយទៀត
ការសរសេរដោយដៃ — សរសេរជាអក្សរដៃ និងអក្សរពុម្ព
ភាសាដែលអាចប្រើបានរួមមាន៖
អារ៉ាប់ ចិន ឆែក ហូឡង់ អង់គ្លេស បារាំង អាល្លឺម៉ង់ ក្រិក ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ន័រវែស ប៉ូឡូញ ព័រទុយហ្កាល់ រូម៉ានី រុស្ស៊ី អេស្ប៉ាញ ស៊ុយអែត ថៃ តួកគី អ៊ុយក្រែន និងភាសាជាច្រើនទៀត!
គន្លឹះពិសេសៗ៖
• ចលនាទស្សន៍ទ្រនិច៖ អូសម្រាមដៃរបស់អ្នកកាត់របារដកឃ្លា ដើម្បីរំកិលទស្សន៍ទ្រនិច
• ការបញ្ចូលភាសា៖
1. ចូលទៅកាន់ការកំណត់ → ប្រព័ន្ធ → ភាសា និងការបញ្ចូល → ក្ដារចុច → ក្ដារចុច Google Automotive
2. ជ្រើសរើសភាសាសម្រាប់បញ្ចូល។ រូបផែនដីនឹងបង្ហាញនៅលើក្ដារចុច
• ការប្ដូរភាសា៖ ចុចរូបផែនដី ដើម្បីប្ដូររវាងភាសាដែលបានបើក
• ការមើលភាសាទាំងអស់ ចុចរូបផែនដីឱ្យយូរ ដើម្បីមើលបញ្ជីភាសាទាំងអស់ដែលបានបើកនៅលើក្ដារចុច
បានដំឡើងកំណែនៅ
21 តុលា 2024