Google Messages គឺជាកម្មវិធី Google ផ្លូវការសម្រាប់ការផ្ញើសារ។ Google Messages កំពុងផ្លាស់ប្ដូររបៀបដែលអ្នកប្រើប្រាស់មួយពាន់លាននាក់ភ្ជាប់ទំនាក់ទំនង និងត្រូវបានដំណើរការដោយសេវាកម្មទំនាក់ទំនងសម្បូរបែប (RCS) ដែលជាស្ដង់ដាឧស្សាហកម្មសម្រាប់ការផ្ញើសារជាអក្សរដែលជំនួស SMS និង MMS។ តាមរយៈ RCS អ្នកអាចចែករំលែកវីដេអូនិងរូបថតដែលមានកម្រិតគុណភាពខ្ពស់ រីករាយជាមួយការជជែកជាក្រុមបែបឌីណាមិក ព្រមទាំងភ្ជាប់ទំនាក់ទំនងយ៉ាងរលូនជាមួយអ្នកប្រើប្រាស់ RCS ផ្សេងទៀត រួមទាំងមិត្តភក្ដិរបស់អ្នកដែលប្រើ iPhone។
• ទំនាក់ទំនងសម្បូរបែប៖ ចែករំលែកវីដេអូនិងរូបថតដែលមានគុណភាពខ្ពស់ មើលឃើញពេលដែលមិត្តភក្ដិកំពុងវាយបញ្ចូល ព្រមទាំងរីករាយជាមួយការជជែកជាក្រុមបែបឌីណាមិក ដែលឥឡូវនេះរួមបញ្ចូលមិត្តភក្ដិរបស់អ្នកដែលប្រើ iPhone យ៉ាងរលូន។
• ការបញ្ចូលលក្ខណៈផ្ទាល់ខ្លួន៖ ធ្វើឱ្យការសន្ទនាជារបស់អ្នកដោយមានលក្ខណៈប្លែកពីគេតាមរយៈមុខងារ ដូចជា gif សែលហ្វីសប្បាយៗ ឬពណ៌ផ្ទាំងសារជជែកផ្ទាល់ខ្លួនជាដើម។
• បញ្ហាឯកជនភាព៖ អស់ក្ដីបារម្ភដោយដឹងថាការជជែកផ្ទាល់ខ្លួនរបស់អ្នកត្រូវបានការពារតាមរយៈការអ៊ីនគ្រីបពីម្ខាងទៅម្ខាងទៀតរវាងអ្នកប្រើប្រាស់ Google Messages ដូច្នេះគ្មាននរណាម្នាក់ (រួមទាំង Google និងភាគីទីបី) អាចអាន ឬមើលសារ និងឯកសារភ្ជាប់របស់អ្នកបានឡើយ លើកលែងតែបុគ្គលដែលអ្នកកំពុងផ្ញើសារឆ្លើយឆ្លងជាមួយប៉ុណ្ណោះ។ លើសពីនេះ សូមរីករាយជាមួយការការពារសារឥតបានការកម្រិតខ្ពស់។
• ការផ្ញើសារដែលដំណើរការដោយ AI៖ សរសេរសារដ៏ល្អឥតខ្ចោះតាមរយៈការណែនាំពី Magic Compose និងមុខងារ AI ចុងក្រោយបំផុតរបស់យើង។
• មានលក្ខណៈរលូននៅលើឧបករណ៍នានា៖ ចាប់ផ្ដើមការជជែកនៅលើទូរសព្ទរបស់អ្នក ហើយបន្តការជជែកនោះបានយ៉ាងងាយស្រួលនៅលើថេប្លេត ឬកុំព្យូទ័ររបស់អ្នក។ កម្មវិធីនេះក៏មាននៅលើ Wear OS ផងដែរ។
Google Messages មិនមែនត្រឹមតែជាការផ្ញើសារនោះទេ វាជាវិធីភ្ជាប់ទំនាក់ទំនងដែលកាន់តែសម្បូរបែប កាន់តែមានសុវត្ថិភាព និងបង្ហាញអារម្មណ៍កាន់តែច្បាស់។
កម្មវិធីក៏មាននៅលើ Wear OS ផងដែរ។ លទ្ធភាពផ្ដល់ជូន RCS មានភាពខុសគ្នាទៅតាមតំបន់ និងក្រុមហ៊ុនសេវាទូរសព្ទ ហើយអាចតម្រូវឱ្យជាវគម្រោងទិន្នន័យ។ លទ្ធភាពផ្ដល់ជូនមុខងារមានភាពខុសគ្នាទៅតាមទីផ្សារ និងឧបករណ៍ ហើយអាចតម្រូវឱ្យចុះឈ្មោះសម្រាប់ការតេស្តបេតា។
ការផ្ញើសារដ៏មានប្រយោជន៍យ៉ាងងាយស្រួលដោយ Google
បានដំឡើងកំណែនៅ
31 សីហា 2026