ការគ្រប់គ្រងដោយមាតាបិតា

1.5
ការវាយតម្លៃ 354 ពាន់
50 លាន+
ការទាញយក
ចំណាត់ថ្នាក់ខ្លឹមសារ
USK៖ គ្រប់វ័យ
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់

អំពី​កម្មវិធីនេះ

ការគ្រប់គ្រង​ដោយមាតាបិតា​របស់ Family Link គឺជាកម្មវិធីដៃគូ​របស់ Family Link សម្រាប់មាតាបិតា។ សូមទាញយកកម្មវិធីនេះទៅឧបករណ៍ដែលកំពុងត្រូវបានប្រើប្រាស់ដោយកុមារ ឬមនុស្សវ័យជំទង់តែប៉ុណ្ណោះ។

សាកល្បងប្រើកម្មវិធីគ្រប់គ្រងដោយមាតាបិតារបស់ Family Link ពី Google។ មិនថាកូនអ្នកនៅក្មេង ឬ​ក្នុងវ័យ​ជំទង់នោះទេ កម្មវិធី Family Link អនុញ្ញាត​ឱ្យ​អ្នកកំណត់​វិធាន​មូលដ្ឋាន​ផ្នែក​ឌីជីថល​ពីចម្ងាយ​ពីឧបករណ៍​របស់អ្នក​ផ្ទាល់ ដើម្បីជួយណែនាំ​ពួកគាត់ នៅពេលពួកគាត់រៀន លេង និងរុករកលើអ៊ីនធឺណិត។ សម្រាប់កុមារ​មាន​អាយុក្រោម 13 ឆ្នាំ (ឬ​អាយុ​ដែលមានសិទ្ធិផ្ដល់ការយល់ព្រមតាមប្រព័ន្ធឌីជីថល​នៅក្នុង​ប្រទេស​របស់អ្នក) Family Link ក៏អនុញ្ញាត​ឱ្យ​អ្នកបង្កើត​គណនី Google សម្រាប់កូន​របស់អ្នក​ដូចគណនី​របស់អ្នកដែរ ដោយអាចចូលប្រើប្រាស់​សេវាកម្ម Google ភាគច្រើន។


តាមរយៈ​ការគ្រប់គ្រង​ដោយមាតាបិតា​របស់ Family Link អ្នកអាច៖

ណែនាំ​គាត់​ទៅរក​ខ្លឹមសារ​ដែលល្អ

• មើល​សកម្មភាព​របស់​គាត់​លើកម្មវិធី - មិនមែន​រយៈពេលប្រើប្រាស់ឧបករណ៍​ទាំងអស់​ដូចគ្នា​នោះទេ។ ជួយកូន​របស់អ្នក​ធ្វើការសម្រេចចិត្ត​ត្រឹមត្រូវ​អំពី​អ្វីដែលគាត់​ធ្វើ​នៅលើឧបករណ៍ Android របស់គាត់ ដោយ​មានរបាយការណ៍​សកម្មភាព​ដែលបង្ហាញ​រយៈពេល​ដែលគាត់​កំពុងចំណាយ​នៅលើកម្មវិធី​ដែលគាត់ពេញចិត្ត។ អ្នក​អាច​មើលរបាយការណ៍​ប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ឬប្រចាំខែបាន។
• គ្រប់គ្រង​កម្មវិធី​របស់គាត់ - ការជូនដំណឹង​ដែលមាន​ប្រយោជន៍​អាចឱ្យអ្នកអនុញ្ញាត ឬទប់ស្កាត់​កម្មវិធី​ដែលកូន​របស់អ្នក​ចង់​ទាញយក​ពី Google Play Store។ អ្នកក៏អាចគ្រប់គ្រងការទិញក្នុងកម្មវិធី និងលាក់កម្មវិធីជាក់លាក់នៅលើឧបករណ៍របស់គាត់ពីចម្ងាយតាមរយៈឧបករណ៍របស់អ្នកផ្ទាល់ផងដែរ។
• បំពេញតាមការចង់ដឹងចង់ឮរបស់គាត់ - អាចមានការលំបាកក្នុងការកំណត់ថាកម្មវិធីណាខ្លះដែលស័ក្តិសមសម្រាប់កូនរបស់អ្នក ដូច្នេះ Family Link បង្ហាញកម្មវិធីដែលគ្រូបង្រៀនបានណែនាំនៅលើ Android ដែលអ្នក​អាចបញ្ចូល​ទៅក្នុងឧបករណ៍​របស់កូន​អ្នកដោយផ្ទាល់។


តាមដាន​រយៈពេលប្រើប្រាស់​ឧបករណ៍

• ដាក់​រយៈពេល​កំណត់ - ការសម្រេចចិត្ត​ថារយៈពេលប្រើប្រាស់​ឧបករណ៍​យូរប៉ុនណា​សមស្រប​សម្រាប់​កូន​របស់​អ្នកគឺអាស្រ័យលើអ្នក។ Family Link អនុញ្ញាត​ឱ្យ​អ្នក​ដាក់រយៈពេល​កំណត់ និងម៉ោងគេង​សម្រាប់​ឧបករណ៍​របស់​កូនអ្នក​ដែលស្ថិតក្រោម​ការគ្រប់គ្រង ដូច្នេះ​អ្នក​អាចជួយ​ឱ្យ​កូន​របស់អ្នក​ប្រើប្រាស់​បានត្រឹមត្រូវ។
• ចាក់​សោឧបករណ៍​របស់​កូនអ្នក - មិនថា​ជាពេលវេលា​ទៅលេង​ខាងក្រៅ ទទួលទានអាហារ​ពេលល្ងាច ឬគ្រាន់តែចំណាយពេល​ជាមួយគ្នា​នោះទេ អ្នក​អាច​ចាក់សោឧបករណ៍​ដែលស្ថិតក្រោម​ការគ្រប់គ្រង​ពីចម្ងាយ នៅពេលណា​ដល់​ម៉ោងសម្រាក។


មើលថាគាត់​នៅកន្លែងណា

• លទ្ធភាព​ដឹងថា​កូន​របស់អ្នក​នៅកន្លែងណា នៅពេលគាត់​កំពុង​ធ្វើដំណើរ​គឺមាន​ប្រយោជន៍។ អ្នកអាច​ប្រើប្រាស់ Family Link ដើម្បី​ជួយ​កំណត់​ទីតាំងរបស់​កូនអ្នក ដរាបណា​គាត់​យកឧបករណ៍ Android របស់គាត់​តាមខ្លួន។


ព័ត៌មាន​សំខាន់

• ឧបករណ៍​របស់ Family Link ប្រែប្រួលទៅតាម​ឧបករណ៍​របស់កូនអ្នក។ មើលបញ្ជីឧបករណ៍ដែលត្រូវគ្នាតាមរយៈ families.google.com/familylink/setup
• ទោះបីជា Family Link ជួយអ្នកក្នុងការគ្រប់គ្រង​ការទិញ និងការទាញយក​របស់កូនអ្នកពី Google Play ក៏ដោយ ក៏កូន​របស់អ្នក​នឹងមិនត្រូវការ​ការអនុញ្ញាត​ពីអ្នក ដើម្បីដំឡើង​កំណែ​កម្មវិធីថ្មី (រួមទាំង​កំណែថ្មី​ដែលបន្ថែមការអនុញ្ញាត) កម្មវិធី​ដែល​អ្នកបាន​អនុញ្ញាតពីមុន ឬ​កម្មវិធី​ដែលត្រូវបាន​ចែករំលែក​នៅក្នុង​បណ្ណាល័យ​គ្រួសារនោះទេ។ មាតាបិតាគួរពិនិត្យមើលការអនុញ្ញាតកម្មវិធី និងកម្មវិធីដែលបានដំឡើងដោយកូនខ្លួននៅក្នុង Family Link ជាប្រចាំ។
• អ្នកគួរតែពិនិត្យមើលកម្មវិធីនៅលើឧបករណ៍របស់កូនអ្នកដែលស្ថិតក្រោមការគ្រប់គ្រងដោយប្រុងប្រយ័ត្ន និងបិទកម្មវិធីទាំងឡាយដែលអ្នកមិនចង់ឱ្យកូនរបស់អ្នកប្រើប្រាស់។ សូមចំណាំថា អ្នកប្រហែលមិនអាចបិទកម្មវិធីមួយចំនួនដែលបានដំឡើងជាមុនបានទេ។
• ដើម្បីមើលទីតាំងឧបករណ៍របស់កូនអ្នកដែលនៅក្មេង ឬក្នុងវ័យជំទង់ ឧបករណ៍ត្រូវតែបើក ដំណើរការថ្មីៗនេះ និងភ្ជាប់ទៅអ៊ីនធឺណិត។
• កម្មវិធីដែលបានណែនាំដោយគ្រូបង្រៀន​មានតែនៅលើឧបករណ៍ Android ក្នុងសហរដ្ឋអាមេរិកសម្រាប់មាតាបិតារបស់កូន​ដែលមានអាយុជាក់លាក់ប៉ុណ្ណោះ។
• ទោះបីជា Family Link ផ្ដល់ឧបករណ៍សម្រាប់គ្រប់គ្រង​បទពិសោធន៍ប្រើប្រាស់​លើ​អ៊ីនធឺណិត​របស់កូនអ្នក​ក៏ដោយ ក៏វាមិនធ្វើឱ្យអ៊ីនធឺណិត​មាន​សុវត្ថិភាពដែរ។ ផ្ទុយទៅវិញ វាគឺសម្រាប់ឱ្យមាតាបិតាជ្រើសរើសរបៀបដែលកូនខ្លួនប្រើប្រាស់អ៊ីនធឺណិត និងលើកទឹកចិត្តឱ្យមានការសន្ទនាអំពីការប្រើប្រាស់អ៊ីនធឺណិត។
បាន​ដំឡើងកំណែ​នៅ
10 កក្កដា 2023

សុវត្ថិភាព​ទិន្នន័យ

សុវត្ថិភាព​ចាប់ផ្ដើមពី​ការយល់ដឹងអំពី​របៀបដែល​អ្នកអភិវឌ្ឍន៍​ប្រមូល និង​ចែករំលែក​ទិន្នន័យរបស់អ្នក។ ការអនុវត្ត​ចំពោះសុវត្ថិភាព និង​ឯកជនភាព​ទិន្នន័យ​អាចខុសគ្នាទៅតាម​ការប្រើប្រាស់ តំបន់ និង​អាយុរបស់អ្នក។ អ្នកអភិវឌ្ឍន៍​បានផ្ដល់​ព័ត៌មាននេះ និង​អាចធ្វើបច្ចុប្បន្នភាព​វានៅពេលខាងមុខ។
មិនចែករំលែក​ទិន្នន័យ​ជាមួយ​ភាគីទីបីឡើយ
ស្វែងយល់​បន្ថែមអំពី​របៀបដែល​អ្នកអភិវឌ្ឍន៍​ប្រកាសអំពី​ការចែករំលែក​ទិន្នន័យ
កម្មវិធីនេះអាចប្រមូលប្រភេទទិន្នន័យទាំងនេះ
ព័ត៌មាន​ផ្ទាល់ខ្លួន សកម្មភាព​កម្មវិធី និង 2 ផ្សេង​ទៀត
ទិន្នន័យត្រូវបានអ៊ីនគ្រីបសម្រាប់ការផ្ទេរ
អ្នកអាចស្នើសុំឱ្យលុបទិន្នន័យនោះបាន

ការដាក់ផ្កាយ និងមតិវាយតម្លៃ

1.5
ការវាយតម្លៃ 325 ពាន់
Hem Solina
24 កក្កដា 2023
Good
មនុស្ស 4 នាក់​បានយល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍
តើអ្នក​យល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍​ដែរទេ?
Reach cbr
26 សីហា 2022
កម្មវិធីនេះពិតជាល្អណាស់
មនុស្ស 5 នាក់​បានយល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍
តើអ្នក​យល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍​ដែរទេ?
Koko Dell
17 តុលា 2022
Good
តើអ្នក​យល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍​ដែរទេ?

អ្វីដែលថ្មី

ការកែលម្អ​ស្ថេរភាព និង​កែ​បញ្ហា​ច្រើន។