ជួប Gallery ដែលជាសាលរូបថត និងវីដេអូឆ្លាតវៃ ស្រាល និងរហ័ស ព្រមទាំងបានបង្កើតឡើងដោយ Google ដើម្បីជួយអ្នកក្នុងការ៖
✨ រករូបថតបានកាន់តែរហ័សតាមការរៀបចំស្វ័យប្រវត្តិ
😎 ធ្វើឱ្យអ្នកមើលទៅល្អបំផុតតាមការប្រើឧបករណ៍កែ ដូចជាការធ្វើឱ្យស្អាតដោយស្វ័យប្រវត្តិជាដើម
🏝️ ប្រើប្រាស់ទិន្នន័យកាន់តែតិច - ធ្វើការដោយគ្មានអ៊ីនធឺណិត និងអ្វីគ្រប់យ៉ាងនៅក្នុងទំហំកម្មវិធីតូច
ការៀបចំដោយស្វ័យប្រវត្តិ
រាល់យប់ Gallery នឹងរៀបចំរូបថតរបស់អ្នកដោយស្វ័យប្រវត្តិ ដើម្បីដាក់ជាក្រុមតាម៖ មនុស្ស សែលហ្វី ធម្មជាតិ សត្វ ឯកសារ វីដេអូ និងភាពយន្ត។
Gallery ជួយអ្នកក្នុងការរក្សារបៀបរៀបរយ ដើម្បីឱ្យអ្នកអាចចំណាយពេលកាន់តែតិចក្នុងការរំកិលរករូបថតមិត្តភក្តិ ឬសមាជិកគ្រួសាររបស់អ្នក និងមានពេលកាន់តែច្រើនក្នុងការចែករំលែកអនុស្សាវរីយ៍ជាមួយគាត់។*
ការធ្វើឱ្យស្អាតដោយស្វ័យប្រវត្តិ
Gallery មានឧបករណ៍កែរូបថតដែលងាយស្រួលប្រើ ដូចជាការធ្វើឱ្យស្អាតដោយស្វ័យប្រវត្តិដែលនឹងធ្វើឱ្យរូបថតរបស់អ្នកមើលទៅប្រសើរបំផុត ដោយគ្រាន់តែចុចម្ដង។
ការស្គាល់កាត SD និងថត
ប្រើប្រាស់ថតសម្រាប់រៀបចំរូបថតតាមលក្ខណៈណាមួយដែលអ្នកចង់បាន។ ហើយព្រមទាំងនៅតែអាចមើល ចម្លង និងផ្ទេរទៅកាន់ និងមកពីកាត SD បានយ៉ាងងាយស្រួល។
ប្រតិបត្តិការ
Gallery មានទំហំឯកសារតូចដែលមានន័យថា មានកន្លែងដាក់រូបថតផ្ទាល់ខ្លួនរបស់អ្នកកាន់តែច្រើនថែមទៀត។ ហើយព្រមទាំងប្រើប្រាស់អង្គចងចាំអស់តិចជាងមុននៅលើឧបករណ៍របស់អ្នក ដូច្នេះ ទូរសព្ទរបស់អ្នកនឹងមិនដំណើរការយឺតទេ។
ធ្វើការដោយគ្មានអ៊ីនធឺណិត
ដោយបានបង្កើនប្រសិទ្ធិភាពសម្រាប់ធ្វើការដោយគ្មានអ៊ីនធឺណិត Gallery អាចគ្រប់គ្រង និងរក្សាទុករូបថតនិងវីដេអូទាំងអស់របស់អ្នកបានយ៉ាងងាយស្រួល ដោយមិនប្រើប្រាស់អស់ទិន្នន័យទូរសព្ទចល័តរបស់អ្នកទេ។
*បច្ចុប្បន្ន ការដាក់មុខតាមក្រុមមិនមានផ្ដល់ជូននៅគ្រប់ប្រទេសទេ
បានដំឡើងកំណែនៅ
8 មករា 2025