បានរចនាឡើងសម្រាប់អ្នកខ្សោយភ្នែក អ្នកពិការភ្នែក និងអ្នកជំងឺវិកលទស្សន៍ មុខងារអានជួយធ្វើឱ្យបទពិសោធន៍អានអេក្រង់របស់អ្នកកាន់តែប្រសើរឡើងជាមួយការផ្ដោតលើកម្រិតរំលេចពណ៌ ទំហំអក្សរ ការបំប្លែងអត្ថបទទៅជាការនិយាយ ភាពរាយប៉ាយនៃទំព័រ និងប្រភេទពុម្ពអក្សរដែលអាចប្ដូរតាមបំណង។ នៅពេលបានទាញយករួច កម្មវិធីនឹងរួមបញ្ចូលទៅក្នុងការកំណត់រហ័សរបស់អ្នក ហើយអ្នកអាចចូលប្រើបានយ៉ាងងាយស្រួលនៅលើកម្មវិធី និងទំព័របណ្ដាញនានា។
ការណែនាំ៖
ដើម្បីចាប់ផ្ដើម៖
1. ទាញយក រួចដំឡើងមុខងារអានតាមរយៈ Play Store
2. ស្វែងរកមុខងារអាននៅលើអេក្រង់ដើមរបស់អ្នក រួចចុចបើកមុខងារនេះ
3. អានមេរៀន ហើយមេរៀននោះនឹងបញ្ជូនអ្នកបន្តទៅការកំណត់នៅពេលចប់
4. នៅក្នុងការកំណត់ សូមចុច “មុខងារអាន” និងបើក “ផ្លូវកាត់មុខងារអាន” ដើម្បីអាចឱ្យមុខងារអានចូលប្រើឧបករណ៍របស់អ្នក
5. សូមមើល https://support.google.com/accessibility/android/answer/7650693 ដើម្បីរៀបចំចំណុចចូលមុខងារអានផ្សេង
មុខងារសំខាន់ៗ៖
• ទិដ្ឋភាពផ្ដោតលើការអាន៖ មុខងារអានផ្ដល់មជ្ឈដ្ឋានអានដែលអាចប្ដូរតាមបំណងដោយគ្មានភាពរាយប៉ាយ ដើម្បីឱ្យកាន់តែងាយស្រួលចូលប្រើខ្លឹមសារ និងផ្ដោតអារម្មណ៍
• ការបំប្លែងអត្ថបទទៅជាការនិយាយ៖ ស្ដាប់ឮការអានខ្លឹមសារសរសេរមកកាន់អ្នកដោយចុចតែប៊ូតុងមួយ។ ជ្រើសរើសពីជម្រើសសំឡេងទម្រង់វែងគុណភាពខ្ពស់។ ជម្រើសគ្រប់គ្រងសំឡេងដែលអាចចូលប្រើយ៉ាងស្រួលក្នុងការខាថយក្រោយ ខាទៅមុខ និងផ្លាស់ប្ដូរល្បឿនអានដែលកំពុងចាក់
• កែតម្រូវទំហំ និងប្រភេទពុម្ពអក្សរ៖ បិទ/បើកយ៉ាងរហ័សរវាងទំហំពុម្ពអក្សរ រចនាប័ទ្ម ពណ៌ និងចន្លោះបន្ទាត់ ដើម្បីប្ដូរអ្វីដែលល្អបំផុតសម្រាប់តម្រូវការអានរបស់អ្នកតាមបំណង
• ការចូលប្រើប្រាស់រហ័ស៖ នៅពេលបានទាញយករួច មុខងារអានត្រូវបានរួមបញ្ចូលទៅក្នុងផ្ទៃទូរសព្ទ ដើម្បីចូលប្រើលឿន។
• អាចប្រើជាមួយច្រើនភាសា៖ មុខងារអានអាចប្រើជាមួយភាសាអង់គ្លេស បារាំង អ៊ីតាលី និងអេស្ប៉ាញ ព្រមទាំងភាសាបន្ថែមនាពេលខាងមុខ
• ត្រូវគ្នាជាមួយ Talkback៖ ប្រើប្រាស់មុខងារអានយ៉ាងងាយស្រួល នៅពេលប្រើកម្មវិធីអានអេក្រង់របស់អ្នក។
• បានរចនាឡើងដោយគិតគូរអំពីឯកជនភាព៖ ខ្លឹមសារមិនត្រូវបានផ្ញើចេញពីទូរសព្ទរបស់អ្នកទេ។
ចូលរួម https://groups.google.com/forum/#!forum/accessible ដើម្បីផ្ដល់មតិកែលម្អ និងទទួលបានព័ត៌មានថ្មីៗអំពីផលិតផល។
លក្ខខណ្ឌតម្រូវ៖
• អាចប្រើបានសម្រាប់ទូរសព្ទដែលដំណើរការកំណែ Android 9 និងថ្មីជាងនេះ
• បច្ចុប្បន្ន មុខងារអានអាចប្រើបានជាមួយភាសាអង់គ្លេស បារាំង អ៊ីតាលី អេស្ប៉ាញ
ការជូនដំណឹងអំពីការអនុញ្ញាត៖
• សេវាកម្មភាពងាយស្រួល៖ ដោយសារកម្មវិធីនេះគឺជាសេវាកម្មភាពងាយស្រួល កម្មវិធីនេះអាចសង្កេតមើលសកម្មភាព និងខ្លឹមសារវិនដូរបស់អ្នក។
មុខងារអានជួយអ្នកដែលមានបញ្ហាពិបាកអានអក្សរ។
បានដំឡើងកំណែនៅ
22 ឧសភា 2026