មុខងារអាន

3.4
ការវាយតម្លៃ 3.23ពាន់
500 ពាន់+
ការទាញយក
ចំណាត់ថ្នាក់ខ្លឹមសារ
គ្រប់វ័យ
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់

អំពី​កម្មវិធីនេះ

បានរចនាឡើង​សម្រាប់អ្នកខ្សោយភ្នែក អ្នកពិការភ្នែក និងអ្នកជំងឺវិកលទស្សន៍ មុខងារអាន​ជួយធ្វើឱ្យបទពិសោធន៍​អានអេក្រង់របស់អ្នក​កាន់តែប្រសើរឡើង​ជាមួយការផ្ដោតលើ​កម្រិតរំលេចពណ៌ ទំហំអក្សរ ការបំប្លែងអត្ថបទទៅជាការនិយាយ ភាពរាយប៉ាយនៃទំព័រ និងប្រភេទពុម្ពអក្សរ​ដែលអាចប្ដូរតាមបំណង។ នៅពេលបានទាញយករួច កម្មវិធីនឹងរួមបញ្ចូលទៅក្នុងការកំណត់រហ័សរបស់អ្នក ហើយអ្នកអាចចូលប្រើបានយ៉ាងងាយស្រួលនៅលើកម្មវិធី និងទំព័រ​បណ្ដាញនានា។

ការណែនាំ៖

ដើម្បីចាប់ផ្ដើម៖

1. ទាញយក រួចដំឡើងមុខងារអាន​តាមរយៈ Play Store
2. ស្វែងរក​មុខងារអាន​នៅលើអេក្រង់ដើម​របស់អ្នក រួចចុចបើក​មុខងារនេះ
3. អានមេរៀន ហើយមេរៀននោះនឹង​បញ្ជូនអ្នកបន្តទៅ​ការកំណត់នៅពេលចប់
4. នៅក្នុងការកំណត់ សូមចុច “មុខងារអាន” និងបើក “ផ្លូវកាត់មុខងារអាន” ដើម្បីអាចឱ្យ​មុខងារអានចូលប្រើ​ឧបករណ៍របស់អ្នក
5. សូមមើល https://support.google.com/accessibility/android/answer/7650693 ដើម្បីរៀបចំ​ចំណុចចូលមុខងារអានផ្សេង

មុខងារសំខាន់ៗ៖

ទិដ្ឋភាពផ្ដោតលើការអាន៖ មុខងារអានផ្ដល់​មជ្ឈដ្ឋានអានដែលអាចប្ដូរតាមបំណង​ដោយគ្មានភាពរាយប៉ាយ ដើម្បីឱ្យកាន់តែងាយស្រួល​ចូលប្រើខ្លឹមសារ និងផ្ដោតអារម្មណ៍
ការបំប្លែងអត្ថបទទៅជាការនិយាយ៖ ស្ដាប់ឮការអានខ្លឹមសារ​សរសេរមកកាន់អ្នកដោយចុច​តែប៊ូតុងមួយ។ ជ្រើសរើសពីជម្រើសសំឡេងទម្រង់វែងគុណភាពខ្ពស់។ ជម្រើសគ្រប់គ្រងសំឡេង​ដែលអាចចូលប្រើយ៉ាងស្រួល​ក្នុងការខាថយក្រោយ ខាទៅមុខ និងផ្លាស់ប្ដូរល្បឿនអាន​ដែលកំពុងចាក់
កែតម្រូវទំហំ និងប្រភេទពុម្ពអក្សរ៖ បិទ/បើកយ៉ាងរហ័សរវាងទំហំពុម្ពអក្សរ រចនាប័ទ្ម ពណ៌ និងចន្លោះបន្ទាត់ ដើម្បីប្ដូរអ្វីដែលល្អបំផុតសម្រាប់តម្រូវការអាន​របស់អ្នកតាមបំណង
ការចូលប្រើប្រាស់រហ័ស៖ នៅពេលបានទាញយករួច មុខងារអានត្រូវបានរួមបញ្ចូលទៅក្នុងផ្ទៃទូរសព្ទ ដើម្បីចូលប្រើលឿន។
អាចប្រើជាមួយច្រើនភាសា៖ មុខងារអានអាចប្រើជាមួយភាសាអង់គ្លេស បារាំង អ៊ីតាលី និងអេស្ប៉ាញ ព្រមទាំងភាសាបន្ថែមនាពេលខាងមុខ
ត្រូវគ្នាជាមួយ Talkback៖ ប្រើប្រាស់មុខងារអានយ៉ាងងាយស្រួល នៅពេលប្រើកម្មវិធីអានអេក្រង់របស់អ្នក។
បានរចនាឡើងដោយគិតគូរអំពីឯកជនភាព៖ ខ្លឹមសារមិនត្រូវបានផ្ញើចេញពីទូរសព្ទរបស់អ្នកទេ។

ចូលរួម https://groups.google.com/forum/#!forum/accessible ដើម្បីផ្ដល់មតិកែលម្អ និងទទួលបានព័ត៌មានថ្មីៗអំពីផលិតផល។

លក្ខខណ្ឌតម្រូវ៖

• អាចប្រើបាន​សម្រាប់ទូរសព្ទដែលដំណើរការកំណែ Android 9 និងថ្មីជាងនេះ
• បច្ចុប្បន្ន មុខងារអាន​អាចប្រើបានជាមួយភាសាអង់គ្លេស បារាំង អ៊ីតាលី អេស្ប៉ាញ

ការជូនដំណឹងអំពីការអនុញ្ញាត៖
• សេវាកម្មភាពងាយស្រួល៖ ដោយសារកម្មវិធីនេះគឺជាសេវាកម្មភាពងាយស្រួល កម្មវិធីនេះអាចសង្កេតមើលសកម្មភាព និងខ្លឹមសារវិនដូរបស់អ្នក។
បាន​ដំឡើងកំណែ​នៅ
17 តុលា 2023

សុវត្ថិភាព​ទិន្នន័យ

សុវត្ថិភាព​ចាប់ផ្ដើមពី​ការយល់ដឹងអំពី​របៀបដែល​អ្នកអភិវឌ្ឍន៍​ប្រមូល និង​ចែករំលែក​ទិន្នន័យរបស់អ្នក។ ការអនុវត្ត​ចំពោះសុវត្ថិភាព និង​ឯកជនភាព​ទិន្នន័យ​អាចខុសគ្នាទៅតាម​ការប្រើប្រាស់ តំបន់ និង​អាយុរបស់អ្នក។ អ្នកអភិវឌ្ឍន៍​បានផ្ដល់​ព័ត៌មាននេះ និង​អាចធ្វើបច្ចុប្បន្នភាព​វានៅពេលខាងមុខ។
មិនចែករំលែក​ទិន្នន័យ​ជាមួយ​ភាគីទីបីឡើយ
ស្វែងយល់​បន្ថែមអំពី​របៀបដែល​អ្នកអភិវឌ្ឍន៍​ប្រកាសអំពី​ការចែករំលែក​ទិន្នន័យ
កម្មវិធីនេះអាចប្រមូលប្រភេទទិន្នន័យទាំងនេះ
ប្រតិបត្តិការ និងព័ត៌មានកម្មវិធី និង​ឧបករណ៍ ឬលេខសម្គាល់ផ្សេងទៀត
ទិន្នន័យត្រូវបានអ៊ីនគ្រីបសម្រាប់ការផ្ទេរ

ការដាក់ផ្កាយ និងមតិវាយតម្លៃ

3.3
ការវាយតម្លៃ 3.13ពាន់
thanks Ka (Da)
8 ធ្នូ 2023
តាមតម្រូវការគ្រួសារនឹងផ្ទាល់ខ្លួន🤍
មនុស្ស 1 នាក់​បានយល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍
តើអ្នក​យល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍​ដែរទេ?

អ្វីដែលថ្មី

ការចេញផ្សាយដំបូង​នៃមុខងារអាន។